Thursday, June 9, 2016

បទពិសោធន៍ទី២

អនាម័យទឹក និងការប្រើប្រាស់ទឹកដែលត្រូវសម្លាប់មេរោគ បានធ្វើអោយគ្រួសារជាច្រើន មានសុខភាពល្អ            កាត់បន្ថយជម្ងឺរាគ។

ជាការពិត ទឹកជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ជីវិត បើគ្មានទឹកនោះជីវិតមនុស្ស សត្វ និងរុក្ខជាតិក៏មិនអាចមានដែរនៅលើពិភពលោកយើងនេះ។ នៅក្នុងទឹកមានលាយឡំទៅដោយ សារធាតុផ្សេងៗជាច្រើនទាំងគ្មានជីវិត និងមានជីវិត ដូចជា សារធាតុរ៉ែ បាក់តេរី វ៉ីរុស ប៉ារ៉ាសិត កាកសំណល់ផ្ទះបាយ​ និងពីរោងចក្រ និងសារធាតុពុលផ្សេងៗដែលអាចបង្ករអោយមានបញ្ហាផ្សេងៗដល់ប្រជាជនទូទាំងសាកលលោក។

ការបំពុលទឹកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់តាមទីជនបទដែលកំពុងតែប្រើប្រាស់ទឹកដែលផ្ទុកសារធាតុពុល ដោយយោងតាមរបាយការណ៍របស់អង្គការ យូនីសេហ្វបានឲ្យដឹងថា ចំនួន កុមារក្រោមអាយុប្រាំឆ្នាំ បានស្លាប់ ១១​ លាននាក់ ជារៀងរាល់​ឆ្នាំ[1] ហើយធ្វើឲ្យប្រជាជនខាតបង់ថវិកាយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
បទពិសោធន៍ទី២
ដោយមានទឹកមួយដបដាក់នៅក្នុងកាបូប ស្ពាយពីខាងក្រោយខ្នងដែលពោពេញដោយក្តីរីករាយ, កុមារា មុំ ចាន់ឌី អាយុ ១១ ឆ្នាំ រៀនថ្នាក់ទី ៥ នៅសាលាបឋមសិក្សាគោគថ្មី តែងតែយកទឹកទៅផឹកនៅសាលារៀនជារៀងរាល់ថ្ងៃ បានចែករំលែក បទពិសោធន៍អំពីការប្រើប្រាស់ចំរោះទឹក ថា ពីមុនមកខ្ញុំផឹកទឹកឆៅពីអណ្តូង ដោយគ្មានដាំ ឬច្រោះអ្វីទាំងអស់ ខ្ញុំតែងតែឈឺ ពោះ  និងរាគ ហើយខ្ញុំសុំអនុញ្ញាតិច្បាប់ឈប់សំរាកពីលោកគ្រូបន្ទុកថ្នាក់ដើម្បីព្យាបាលជំងឺ ។ ឪពុកម្តាយខ្ញុំបានចំណាយលុយជាច្រើន មកលើខ្ញុំរាល់ពេលដែលខ្ញុំឈឺម្តងៗ។ តាំងពីឪពុកមា្តយរបស់ខ្ញុំបានទទួលចំរោះយកមកប្រើ និងបានទទួលការអប់រំសុខភាព ទៅលើការប្រើប្រាស់ទឹកស្អាត  និងអនាម័យ ឥឡូវពួកខ្ញុំអាចយកទឹកចំរោះពីផ្ទះ ទៅផឹកនៅសាលារៀនរៀងរាល់ថ្ងៃ។ ខ្ញុំសប្បាយរីករាយព្រោះខ្ញុំ អាចទៅរៀនដោយអត់បារម្មណ៍អំពីបញ្ហាជំងឺ ។ 

Find us across Cambodia