Wednesday, June 8, 2016

បទពិសោធន៍ទី១

អនាម័យទឹក និងការប្រើប្រាស់ទឹកដែលត្រូវសម្លាប់មេរោគ បានធ្វើអោយគ្រួសារជាច្រើន មានសុខភាពល្អ            កាត់បន្ថយជម្ងឺរាគ។

ជាការពិត ទឹកជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ជីវិត បើគ្មានទឹកនោះជីវិតមនុស្ស សត្វ និងរុក្ខជាតិក៏មិនអាចមានដែរនៅលើពិភពលោកយើងនេះ។ នៅក្នុងទឹកមានលាយឡំទៅដោយ សារធាតុផ្សេងៗជាច្រើនទាំងគ្មានជីវិត និងមានជីវិត ដូចជា សារធាតុរ៉ែ បាក់តេរី វ៉ីរុស ប៉ារ៉ាសិត កាកសំណល់ផ្ទះបាយ​ និងពីរោងចក្រ និងសារធាតុពុលផ្សេងៗដែលអាចបង្ករអោយមានបញ្ហាផ្សេងៗដល់ប្រជាជនទូទាំងសាកលលោក។


ការបំពុលទឹកធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដែលរស់តាមទីជនបទដែលកំពុងតែប្រើប្រាស់ទឹកដែលផ្ទុកសារធាតុពុល ដោយយោងតាមរបាយការណ៍របស់អង្គការ យូនីសេហ្វបានឲ្យដឹងថា ចំនួន កុមារក្រោមអាយុប្រាំឆ្នាំ បានស្លាប់ ១១​ លាននាក់ ជារៀងរាល់​ឆ្នាំ[1] ហើយធ្វើឲ្យប្រជាជនខាតបង់ថវិកាយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
បទពិសោធន៍ទី១
អ្នកស្រី ស៊ុក សារ៉េត អាយុ ៥៣ឆ្នាំ មានសមាជិកគ្រួសារចំនួន៨ នាក់ រស់នៅក្នុងភូមិ គោគថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់អំពីបញ្ហាដែលគ្រួសាររបស់គាត់បាន ជួបប្រទះ
មុនពេលដែលគ្រួសារគាត់សម្រេចចិត្តយកចំរោះទន្សាយយកប្រើប្រាស់ថា ពីមុនខ្ញុំ នឹងក្រុមគ្រួសាររបស់ខ្ញុំប្រើប្រាស់ទឹកភ្លៀង និងទឹកអណ្តូងសម្រាប់ផឹក ជារៀងរាល់ថ្ងៃ ដោយមិនបានដាំទឹក ឬសម្លាប់មេរោគអ្វីទេ ព្រោះគិតថា វាស្អាតរួចហើយ។ ខ្ញុំនឹងគ្រួសារធ្លាប់មានជម្ងឺរាករួសជារៀងរាល់ឆ្នាំ។ ខ្ញុំបានទៅពិនិត្យសុខភាពនៅពេទ្យ ឃើញថា មានជម្ងឺគ្រុនពោះវៀន ដោយមិនដឹងមូលហេតុអ្វី។ នៅក្នុងឆ្នាំ២០១២ មានបុគ្គលិកអង្គការបានមកប្រជុំផ្សព្វផ្សាយ អំពីបញ្ហាសុខភាព ហើយក៏ជាឆ្នាំដែលមានទឹកជំនន់ផង ធ្វើអោយអ្នកភូមិរបស់ខ្ញុំមានការលំបាកខ្លាំងដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ និងផឹក ម្យ៉ាងទៀតប្រជាជននៅក្នុងតំបន់នេះ ប្រើប្រាស់សារធាតុគីមី ដើម្បីសំលាប់ស្មៅ និងសត្វល្អិត ដែលធ្វើអោយថ្នាំនោះសាយភាយទៅក្នុងប្រភពទឹក។ គាត់បានបន្តថា កន្លងមកមានប្រជាជនមួយចំនួនក្នុងភូមិរបស់គាត់បានស្លាប់ដោយសារជម្ងឺមហារីក ដែលប្រហែលមកពី ការបរិភោគ និងប្រើប្រាស់ទឹកដែលសារធាតុពុល។ ដោយឃើញអំពីបញ្ហានេះកើតឡើង គាត់ នឹងអ្នកភូមិរបស់គាត់ ក៏សម្រេចចិត្តចុះឈ្មោះដើម្បី បានទទួលយកចំរោះទន្សាយមកប្រើប្រាស់។ អ្នកស្រី ស៊ុក សារ៉េតបានបន្ថែមថា ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ មានសុខភាព ដូចល្អប្រសើរជាងមុន ពីព្រោះអត់មានជង្ងឺរាគ ចាប់តាំងពីបានចំរោះនេះមកប្រើ។  ខ្ញុំគិតថា ចំរោះទឹកនេះ ពិតជាល្អណាស់សម្រាប់សុខភាព ជួយសន្សំពេលវេលា និងថវិកា។

Find us across Cambodia