ចំរោះទឹកស្អាតរូបទន្សាត្រូវរចនាឡើយដែលមានរូបស្រស់ស្អាត
ដែលអាចអោយអ្នកប្រើប្រាស់ងាយផ្លាស់ប្តូរទីតាំងបានដោយងាយស្រួស និងមានតម្លៃថោកសមរម្យ
ដែលអោយប្រជាជនមានលទ្ធភាពទិញយកទៅប្រើប្រាស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែ
ង។ ចំរោះទឹករូបទន្សាយត្រូវបានផលិតដោយស្របតាមស្តង់ដារបស់អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពង ដែលមានគុណសម្បត្តិច្រើន គ្មានសារធាតុគីមី (Food Grade Plastic Containers)ដែលធានាសុវត្ថិភាពដល់សុខភាពអ្នកប្រើប្រាស់ មិនពិបាកក្នុងថែរទាំ ងាយស្រួលប្រើ ហើយមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមេរោគតាមរយៈរន្ធចំរោះតូចៗ របស់វា។
ចំរោះទឹកស្អាតរូបទន្សាយរបស់ក្រុមហ៊ុន
ហាដ្រូឡូជិកផលិតពីល្បាយម្ស៉ៅដីឥដ្ឋ អង្កាម និងទឹក។ បន្ទាប់ពីបានដុត រួចមក គឺត្រូវបានលាបជាមួយសូលុយស្យុងប្រាក់នីត្រាត។
ដីឥដ្ឋ ប្រភេទដីដែលស្អិតដែលសំបូរសារជាតិទឹក។ វាអាចងាយស្រួលរកគ្រប់ទីកន្លែង
និងងាយស្រួលក្នុងការផលិតជាពុម្ព ហើយនៅពេលគេដុតក្នុងឡ វាប្រែក្លាយទៅជាផើងមួយដែលមានរន្ធតូចៗជាច្រើន
ប៉ុន្តែវាមិនធ្វើអោយខូចគុណភាពទឹកទេ។ ជាទូទៅផើងធ្វើទឹកមានចលនាស្រក់ចេញមកយឺតៗតាមរន្ធធម្មជាតិដែលបានបង្កើតនៅលើផ្ទៃរបស់ដីផើងដែលបានដុត។
ទំហំរន្ធទាំងនោះត្រូវបានវាស់ដោយឧបករណ៍អេឡិចត្រូនិច តូចជា ០.២ មីក្រុនដែលមានសមត្ថភាពអាចទាញពពួកមេរោគ
ប្រ៉ូតូហ្សូអា និងដង្កូវ(ព្រូន...) រួមទាំងភាគល្អិតតូចៗ
និងសារធាតុសរីរាង្គផ្សេងៗដែលកខ្វក់ចេញពីទឹកបានយ៉ាងល្អ។
សម្ភារៈសរិរាង្គ
ដូចជា អង្កាម គឺត្រូវបានបន្ថែមចូលក្នុងដីឥដ្ឋក្រឡុកចូលគ្នា
សម្រាប់បង្កើតជាផើងចំរោះទឹក។ នៅពេលដែលសីតុណ្ហភាពរបស់ឡឡើងខ្ពស់ ផ្នែកខាងក្រៅបានឆេះ ដែលបន្សល់ទុកបរិមាណរន្ធជាច្រើនក្នុងផើងចំរោះ។
ទឹកចាប់ផ្តើមធ្វើចនលាយ៉ាងងាយស្រួលតាមរុន្ធទាំងនោះដោយងាយស្រួល ក្នុងផើង។ ដូចនេះវត្តមានរបស់រន្ធទាំងអស់បន្ថយរយៈពេល
ទឹកត្រូវការជ្រៀបតាមផ្ទៃផើង ហើយដូច្នេះរុន្ធទាំងនោះ បង្កើតអត្រាលំហូរបស់ចំរោះ។ ប្រសិនបើគេគិតថា
រន្ធទាំងអស់ស្អិត ឬជិតបង្កើតជាផ្លូវមួយតាមរយៈចំរោះ
លំហូនឹងមានហូរលឿនលើសឬយឺតជាងកម្រឹតមួយដែលត្រូវបានកំណត់(២ ទៅ៤ លីត្រក្នុងមួយម៉ោង)[1]នោះផើងនឹងត្រូវ
បំផ្លាញចោលកំឡុងពេលដំណើរការផលិត។