
ការថែទាំ
និងការប្រើប្រាស់ចំរោះទឹកប្រចាំថ្ងៃ
ចៀសវាងការប្រេះ
មុនពេលប្រើប្រាស់ជាលើកដំបូង
អ្នកប្រើប្រាស់ត្រូវដុះលាងសំអាតធុងស្តុកទឹក
និងក្បាលរ៉ូប៊ីណេជាមួយទឹកសាប៊ូ រួចជូតអោយស្អាតជាមួយក្រណាត់ដែលស្អាតគ្មានមេរោគ
ឬហាលថ្ងៃអោយស្ងួត។
ការប្រើប្រាស់ប្រចាំថ្ងៃ
ដាក់ចម្រោះទឹកនៅកន្លែងដែលមានសុវត្ថភាព
ដែលជាកន្លែងដែលមិនអាចអោយធុងចំរោះទឹកងាយរអិលធ្លាក់ចុះ និងកន្លែងដែលមានអនាម័យល្អ។
ប្រសិនបើទឹកមិនស្អាត មានកករច្រើន អ្នកត្រូវយកក្រណាត់មកចងលើមាត់របស់ផើង
ដើម្បីប្រមូលភាគល្អិតតូចៗចេញពីទឹក ដែលអាចធ្វើអោយចម្រោះមិនស្រក់ទឹកបានល្អ។
អ្នកត្រូវដាក់ទឹកអោយពេញៗផើងចំរោះ
ព្រោះដើម្បីអោយចំរោះទឹកស្រក់ទឹកលឿន។ ចំរោះត្រូវបិទគម្របជានិច្ច ដើម្បី
ការពារកុំអោយសត្វ ឬធូលីចូលក្នុងផើងចំរោះ។
វិធីសាស្រ្តដុះលាង
ផើងចំរោះទឹកត្រូវលាងសំអាតនៅពេលដែលមានករណីកើតឡើងដូចខាងក្រោម
·
លំហូរចាប់ផើងស្រក់ទឹកយឺតជាងមុន
·
ធុងស្តុកទឹកនិងក្បាលរ៉ូប៊ីណេចាប់ផើងកខ្វក់
·
ប្រើប្រាស់បានក្នុងរយៈពេល១ខែ
ឬ១ខែ ក្រោយពេលប្រើប្រាស់
ជំហ៊ានទី ១ លាងផ្ទៃខាងក្នុងរបស់គំរប ជាមួយទឹកសាប៊ូ និងហាលអោយស្ងួត
រួចដាក់គំរបនៅលើកន្លែងដែល ស្អាត។
ជំហ៊ានទី ២ លើកផើងចំរោះទឹកមកដាក់លើគំរបដោយប្រុងប្រយ័ត្ន
ដោយចាប់កាន់តែមាត់របស់ផើងចំរោះទឹកតែប៉ុណ្ណោះ នៅពេលលើកផើងចេញពីធុង។
សូមកុំប៉ះពាល់នៅផ្ទៃខាងក្រៅរបស់ផើងចំរោះជាមួយដៃដែលមិនស្អាត
ព្រោះដៃរបស់អ្នកអាចចម្លងមេរោគនៅផ្នែកខាងក្រៅរបស់ចំរោះទឹក។
ជំហ៊ានទី ៣ លាងធុងស្តុកទឹក រ៉ូប៊ីណេ
ជាមួយទឹកសាប៊ូ និងទឹកស្អាត រួចហាលថ្ងៃអោយស្ងួតល្អ។
ជំហ៊ានទី ៤ យកទឹកចាក់ចូលក្នុងផើងចំរោះ បន្ទាប់ត្រូវយកច្រាស់មកដុសនៅផ្នែកខាងក្នុងផើង
រួចលាងជំរះជាមួយទឹកដែលស្អាត។ ហាមប្រើប្រាស់ជាមួយទឹកដែលមានសាប៊ូ។
ជំហ៊ានទី ៥ បន្ទាប់ពីលាងសំអាតចំរោះរួច
ត្រូវដាក់ផើងចំរោះចូលក្នុងធុងស្តុកទឹកវិញ ដើម្បីការពារការចម្លងមេរោគពីបរិយាកាស
ផើងចំរោះមិនចាំបាច់ហាលថ្ងៃឡើយ។
អនាម័យល្អ
ហាមប៉ះពាល់ផ្នែកខាងក្រៅរបស់ផើងចំរោះ ផ្ទៃខាងក្នុងរបស់ធុងស្តុកទឹក
និងរន្ធរបស់រ៉ូប៊ីណេ ជាមួយដៃដែលមិនស្អាត។ លាងស្អាតដៃរបស់អ្នកមុនពេលប្រើប្រាស់ចំរោះទឹក
ឬកែវទឹក ដើម្បីការពារការចម្លងមេរោគផ្សេងៗ។
អាយុកាលរបស់ចំរោះ
ផើងចំរោះគួរត្រូវបានផ្លាស់ប្តូរនៅពេលដែលមាន
·
ផើងចម្រោះប្រេះ ឬបែក
·
ផើងចម្រោះហូរយឺត
ឬមានការសិករិចរិល ដែលធ្វើអោយផើងស្រក់ទឹកលឿន
·
ផើងចម្រោះត្រូវបានប្រើប្រាស់អស់រយៈ
៣ឆ្នាំ