Tuesday, August 20, 2019

How does it remove the contamination?

    How does it work?
  • Pathogens and suspended material are removed from water through physical processes such as mechanical trapping and adsorption.
  • Quality control on the size of the combustible materials used in the clay mix ensures that the filter pore size is small enough to prevent contaminants from passing through the filter.
  • Colloidal silver aids treatment by breaking down pathogens’ cell membranes, causing them to die.

Tuesday, August 6, 2019

Conserves 49,000 tonnes of wood per year and 22 hours save per month.

Hydrologic helps thousands of Cambodians access clean water while creating a range of additional benefits. When purifiers replace boiling, it results in fewer respiratory illnesses as smoky wood burning is no longer required. Providing clean water to families is also essential to combatting diarrheal illness, a major health issue afflicting young children. By filtering water instead of boiling it over a wood burning fire, purifiers protect Cambodia’s forests. Forests are important stores of carbon and critical to the health of ecosystems and local livelihoods. Hydrologic’s purifiers protect 230 hectares of Cambodian forest every year. That’s 320 football pitches worth of protected habitat. By spending spending less time gathering fuel and less income purchasing it, annual household savings total $73 compared to those not using a filter.

Support this project

This project generates carbon credits by reducing CO2e emissions. While the funds received by the project are payment for its environmental outcomes, it also benefits the aforementioned development goals. Recognizing these co-benefits allows us to more accurately measure the project’s total contributions beyond its climate benefit. By purchasing carbon credits, you will enable Hydrologic to continue researching and developing purifier technology and train local producers and distributors, further scaling up the project’s impact.

More information
To support Hydrologic by purchasing carbon credits, contact Nexus: contact@nexusfordevelopment.org.
Additional information is available through this project’s Markit profile, and on the Nexus website.

Wednesday, January 24, 2018

បំរាម Warning !!!

អ្នកប្រើប្រាស់គួរតែជៀសវាង នូវចំនុចមួយចំនួនដូចខាងក្រោមៈ 
  • ហាមដាក់ធុងចំរោះ នៅជិត ឬក្រោមពន្លឺថ្ងៃ Do not place CWP where is close to the sun-ray or under the sun-ray. 
  • កុំប៉ះពាល់ផ្ទៃខាងក្រៅរបស់ផើងចំរោះនៅពេលដែលដៃរបស់អ្នកមិនស្អាត ឬមិនបានលាងសាប៊ូ Do not touch the outside of clay pot with dirty-hands.
  • ហាមដាកផើងចំរោះនៅលើកន្លែងដែលមិនស្អាត Do not place clay-pot on dirty place.
  • ហាមលាងផើងចំរោះជាមួយទឹកសាប៊ូ ឬទឹកដែលមិនបានច្រោះ Do not clean the clay pot with unclean water.
  • ហាមប៉ះរុន្ធរ៉ូប៊ីណេនេ ដោយផ្ទាល់ជាមួយដៃដែលមិនស្អាត Do not touch the spout the spigot with dirty hand 
  • ហាមយកទឹកដែលមិនស្អាតមកច្រោះ Do not use pesticide water
  • ទឹកដែលល្អក់ខ្លាំងអាចបង្កឲ្យស្ទះរុន្ធចំរោះ ឬធ្វើឲ្យទឹកស្រក់យឺត Very dirty water can make block the pores or make filtration slow

Tuesday, January 23, 2018

The community is no longer worried about bacteria and waterborne diseases from unsafe water and confidence with their water filters to ensure safe and healthy water.

Positive Impact on Household Filter Use

Hydrologic has sold many thousand filters to many villages in Kampong Speu to use. The effort is part of a Water and Sanitation by this company benefiting the people in the remote areas.

We have seen that through the monitoring and home visits by the Project Staff many families have kept the filters in good working conditions cleaning them when necessary as well as putting them in the appropriate areas of their houses and villages. The community is satisfied with the water filters enabling them to drink safe and clean water as they see the differences between filtered water and unfiltered water from the wells, hand pumps and local ponds.

The community is no longer worried about bacteria and waterborne diseases from unsafe water and
confidence with their water filters to ensure safe and healthy water. People have noticed a decline in health problems since the installation of water filters for their communities. With smiling and holding plastic brush in purpose to clean the filter, Mrs. Pin Manny, 31 years, lives in Cham Barksar village, Rung Reourng commune, Thporng district, Kampong Speu province shares her experience with using filtered water at home: “before I always drank water from the well without boiling it or purifying it. I usually had diarrheal as well as my children did. With this sickness I spent a lot of money for medicine and care. Since Hydrologic provided education on using clean and safe water, hygiene and sanitation to my community are now able to access safe purified water….I am now becoming healthier…”



With Supper Rabbit Filter Mrs. Seng An, 52 years old with 5 members, setting on the bamboo bed
and living in Kuok Sralau village, Chong Cheach commune, Dambae district, Tboung Khmum province shares experiences to Project Staff that: “it is difficult for me and my family members access to safe drinking water at home because there is no NGO come to promote about water and sanitation program. My children and I drunk raw water from jar and sometimes boiling but I sometime difficult to boil water because it takes a lot of time to wait until water gets cool. Now, I am happy and I stopped think about boiling water anymore because I have Ceramic Water Purifier at home and my family can drink safe drinking water and I have time to do house’s work”.


Thursday, March 30, 2017

World Water Day 2017 Event

H.E Dr. Uk Rabun, came to visit the Water Filter exhibition on World Water Day 2017 at Cambodia Korea Corperation Centre-CKCC.


Friday, October 14, 2016

ទឹកបង្កជម្ងឺ

ទឹកបង្កជម្ងឺ

នៅលើពិភពលោកយើងនេះមានបរិមាណទឹកចំនួន ៧០ភាគរយ ហើយក្នុងចំនោមនោះមានទឹកសាប ចំនួន ២.៥ភាគរយ ប៉ុន្តែទឹកដែលយើងអាចយកមកប្រើប្រាស់បាន មានតែ ១ភាគរយប៉ុណ្ណោះ។

ទឹកគឺមូលដ្ឋានគ្រឹស្គសម្រាប់ទ្រទ្រង់ជីវិតមនុស្សសត្វ រុក្ខជាតិ ក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម ហើយទឹកក៏អាចបង្កទុកទោសដល់មនុស្សវិញដែរប្រសិនបើយកទឹកដែលមិនស្អាតមកប្រើប្រាស់ (ផឹក ប្រើប្រាស់ក្នុងផ្ទះបាយ...) ពីព្រោះនៅក្នុងទឹកមានលាយឡំទៅដោយសារធាតុជាតិ ជាច្រើនទាំងមានជិវិត និងឥតជីវិត។ ទឹកមានរូបសណ្ឋានផ្សេងៗពីគ្នា អាចជាទឹកក្រោមដី/លើដី ទឹកភ្លៀង ទឹកសមុទ្រ ដែលផ្ទុកទៅដោយអង្គធាតុបង្កអន្តរាយ ដូចជាៈ ជីវសាស្រ្ត គីមីសាស្រ្ត រូបសាស្រ្ត និងវិទ្យុសាស្រ្ត។

·         ធាតុបង្កអន្តរាយជីវសាស្រ្តៈ  ទឹកជាទូទៅសម្បូរទៅដោយភាវៈរស់មានជីវិតជាច្រើន ដែលមួយចំនួន បង្កទុក្ខទោសតិចតួចដល់មនុស្ស ឬមានសារប្រយោជន៍ ហើយមួយចំនួនទៀតអាចបង្កទុកទោសដល់មនុស្ស ដែលត្រូវគេស្គាល់ជា ភ្នាក់ងារបង្គរោគភ្នាក់ងារបង្ករោគទាំងអស់នោះមានដូចជា ពពួកមីក្រូសារពាង្គកាយ មីក្រុប ហើយវាត្រូវបានគេចែកជា៤ប្រភេទផ្សេងពីគ្នា ដូចជា បាក់តេរី វីរុស ប្រូតូហ្សូអា(ប៉ារ៉ាសិត) និងអាមីម (ព្រូន)។
តារាងៈ ទឹកដែលមានទំនាក់ទំនងជំងឺ
ប្រភេទ
តើមនុស្សឆ្លងជំងឺដោយរបៀបណា
ជម្ងឺដែលអាចកើតមាន
យន្តការ
ទឹកផឹកមិនស្អាត
ផឹកទឹកដែលមាន ភ្នាក់ងារបង្ករោគ​
រាគ អាសន្តរោគ គ្រុនពោះវៀន ជម្ងឺថ្លើម អេ និងអឺ
លើកកំពស់គុណភាពទឹកផឹក ដោយប្រើប្រាស់ធុងចំរោះ ដាំដើម្បីសំលាប់ភ្នាក់ងារបង្ករោគ
ទឹកលាងមិនស្អាត
ភ្នាក់ងារបង្កររោគតោងជាប់នឹងស្បែក ឬភ្នែក
ត្រាកូម(ពងៗក្នុងត្របកភ្នែក) ក្រមរ
លាងទឹកអោយគ្រប់គ្រាន់ ត្រូវមានអនាម័យ។ លើកកំពស់ការអនុវត្តអនាម័យ
ទឹកងូតមិនស្អាត
ភា្នក់ងារបង្កររោគចូលក្នុងស្បែក
កន្ទួលរមាស់ (ព្រូន)
កុំងូតទឹកមានផ្ទុកមេរោគ ។ លើកកំពស់កុណភាពទឹក ដោយច្រោះ ឬសម្លាប់ប្រភពភ្នាក់ងារបង្កររោគ
សត្វល្អិតលើទឹក
ភា្នក់ងារបង្កជម្ងឺអាចចម្លងសត្វល្អិត ដែលបង្កកំណើត ឬរស់នៅលើកទឺក ដូចជាមូស
ជម្ងឺគុណចាញ់ គ្រុនឈាម ...
ការពារសត្វល្អិតពីការបង្កកំណើតក្នុងទឹក។ ប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត ដើម្បីកុំអោយទិចឬខាំ

បាក់តេរី (០.២ ទៅ ៥ មីក្រុប)

បាក់តេរី គឺជាពពួកមីក្រូសារពាង្គកាយឯកកោសិកា។ វាមានវត្តមាននៅលើផែនដីប្រហែល ៣ ទៅ៤ពាន់លានឆ្នាំ ហើយវារស់នៅគ្រប់ទីកន្លែង នៅលើស្បែក នៅក្នុងច្រមុះ នៅក្នុងដី លើដី និងនៅជុំវិញខ្លួនអ្នក។ បាក់តេរី គឺពពួកមេរោគដែលបង្កទុក្ខទោសដល់មនុស្ស សត្វ ហើយវាមានវត្តមាននៅគ្រប់ទីកន្លែក្នុងបរិស្ថាន លាមករបស់មនុស្ស សត្វ ដែលមានឈាមក្តៅ​​ដូចជាៈ Total coliform, Fecal Coliform, and E.coli ។  ទឹកផឹកដែលមានផ្ទុកលាមក គឺបុព្វហេតុដ៏សំខាន់ នៃបង្កអោយទឹកមានទំនាក់ទំនងទៅនឹងជម្ងឺ។ ភាគច្រើនវាបង្កជាជម្ងឺរាគ និងអាសន្តរោគ។ ប្រហែលជា ១.៨ លាននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជម្ងឺរាគ ហើយប្រហែល ៩០% គឺជាកុមារដែលមានអាយុក្រោម ៥ឆ្នាំ (WHO/UNICEF 2008)

ជម្ងឺគ្រុនពោះវៀនគឺកើតឡើងគ្រប់ទីកន្លែង ដែលមិនមានការអនុវត្ត សុវត្ថិភាពទឹកផឹក និងអនាម័យ។ មានអ្នកកើតជំងឺគ្រុនពោះវៀន ប្រហែល ១៧លាននាក់ ជុំវិញពិភពលោក និង ៦០០០០០ បានស្លាប់ (WHO ២០០៧)

វីរុស (០.០២ ទៅ ០.២ មីក្រុន)
វីរុសៈ គឺជាភ្នាក់ងារបង្កជម្ងឺដែលមានរូបរាងតូចដែលគេមិនអាចមើលឃើញនិងភ្នែកទទេ វាពឹងផ្អែកលើពពួកភាវៈរស់ផ្សេងទៀត ដើម្បីពង្រីកខ្លួនរបស់វា ព្រោះវាមិនអាចបំបែកខ្លួនរបស់វាដោយខ្លួនឯងបានទេ។ ភា្នក់ងារបង្កជំងឺ វីរុស ដែលត្រូវបានគេរកឃើញក្នុងទឹក អាចបង្កអោយមានជំងឹថ្លើមប្រភេទ អា និង អឺ ហើយជម្ងឺថ្លើមប្រភេទ អា គឺបានកំពុងតែរីកដុះដាលនៅលើសាកលលោក ដែលមានមនុស្សប្រមាណ ១.៥ លាននាក់ មានជម្ងឺ រៀងរាល់ឆ្នាំ។ (WHO, 2004).
ភា្នក់ងារបង្កជំងឺ វីរុសផ្សេងទៀត ដែលឆ្លងកាត់ តាមរយៈមូស ដែលវាពងកូនក្នុងទឹក បានបង្កអោយមានជម្ងឺ ដូចគ្រុនឈាម ហើយវាកើតស្ទើរតែគ្រប់កន្លែង។

ប្រូតូហ្សូអា (៤ ទៅ ២០ មីក្រុន)

ប្រូតូហ្សូអា គឺមានរូបរាងធំជាង បាក់តេរី និងវីរុស។ ប្រូតូហ្សូអាមួយចំនួន គឺជាប៉ារ៉ាសិត ដែលត្រូវការភាវរស់មួយចំនួនដើម្បីរស់ ។ ប្រូតូហ្សូអា គឺជាបណ្តុំកោសិកាសត្វជាច្រើនប្រភេទ ហើយវាជាសត្វដែលមិនត្រូវការពន្លឺដើម្បីសំយោគសម្រាប់ចិញ្ចឹមជីវិតរបស់វាទេ មិនដូចពពួគបាក់តេរីទេ។ ជំរករបស់វាមាននៅគ្រប់ទីកន្លែង។ ប្រូតូហ្សូអា ទាំងអស់ដែលបង្ករអោយមានជម្ងឺ ដល់មនុស្ស សត្វ។ ឧៈ ចុកពោះ ដំបៅ

ជម្ងឺគ្រុនចាញ់ គឺប្រូតូហ្សូអាផ្សេងទៀត ក៏អាចចម្លងតាមរយៈមូសដែរ។ ប្រហែល១.៣ លាននាក់ ស្លាប់រៀងរាល់ឆ្នាំ ៩០ភាគរយ គឺជាកុមារដែលមានអាយុ ក្រោមប្រាំឆ្នាំ។ (WHO, 2004).

អាមីប (៤០ ទៅ១០០ មីក្រុន)
ព្រូនៈ​ គឺជាពពួកដង្កូវដែលរស់នៅក្នុងខ្លួនរបស់មនុស្ស សត្វ ត្រីនិងក្នុងទឹក។ វាមិនដូចគ្នាទៅនឹង វីរុស បាក់តេរី ប្រូតូហ្សូអាទេ។ វាចម្លងពីមនុស្ស ទៅសត្វ និងពីសត្វទៅមនុស្សតាម រយៈចំណីរអាហារ ឬទឹក ដែលពុំមានអនាម័យ។ វាធ្វើឲ្យមនុស្ស សត្វបាត់បង់សារធាតុចិញ្ចឹម ស្គម នៅពេលដែលមនុស្ស សត្វបរិភោគចំណីរអាហារ ទឹកដែលមានផ្ទុកពួកវា។


·         ធាតុបង្កអន្តរាយគីមីសាស្រ្តៈ
ទឹកអាចមានផ្ទុកទៅដោយសារធាតុគីមីផងដែរ ដែលខ្លះអាចជួយមនុស្ស និងខ្លះអាចធ្វើអោយប៉ះពាល់ដល់សុខភាពមនុស្ស។ មានមធ្យោបាយជាច្រើនដែលសារធាតុគីមី អាចជ្រាបចូលទៅក្នុងទឹកផឹកដែលខ្លះត្រូវរកឃើញដោយធម្មជាតិក្នុងទឹកក្រោមដី​ ដូចជា អាសេនិច ភ្លុយអរ កាល់ស្យូម និងម៉ងកាណែស និងខ្លះទៀតត្រូវបានគេរកឃើញចេញពីសកម្មភាពរបស់មនុស្ស ដូចជា កសិកម្ម ឧស្សហកម្ម ហើយនឹងតាមរយៈសកម្មភាពរបស់យើងផ្ទាល់ ដូចជា នីត្រូហ្សែន ផូសផ្វរិច និងថ្នាំពលគីមីចូលទៅក្នុងទឹក។


          អាសេនិច អាចកើតឡើងដោយធម្មជាតិ ក្នុងទឹកក្រោមដី និង​មួយចំនួនមានក្នុងទឹកលើដី។ វាបានកំពុងតែកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាចំនុចអាទិភាពមួយត្រូវបានគេពិនិត្យក្នុងប្រភពទឹកផឹក។ អាសេនិក ដែលមានកំរឹតខ្ពស់ត្រូវបានគេរកឃើញក្នុងទឹកអណ្តូងដែលមានជម្រៅជ្រៅ (៣០ ម៉ែត្រឡើង)។ វាជាសារធាតុពុល ដូចនេះប្រសិនបើមនុស្ស បរិភោគទឹក ឬអាហារដែលមានជាតិអាសេនិច ច្រើនឆ្នាំ អាចបង្កអោយមានជម្ងឺ រ់ាំរ៉ៃ ដែលពិបាកក្នុងព្យាបាល។ 
          ភ្លុយអរ គឺកើតឡើងដោយធម្មជាតិផងដែរ ដែលត្រូវបានគេរកឃើញក្នុងទឹកក្រោមដី និងមួយចំនួនមានក្នុងទឹកលើដី។ ភ្លុយអរដែលមានកម្រឹតខ្ពស់ គឺត្រូវបានគេរកឃើញជាធម្មជាតិ ក្នុងតំបន់មួយចំនួននៃពិភពលោក។ ប្រសិនមានភ្លុយអរកម្រឹតតិចតួច គឺជាទូទៅល្អសម្រាប់សុខភាពធ្មេញរបស់មនុស្ស ប៉ុន្តែបើមានបរិមាណច្រើន វាអាចធ្វើអោយប៉ះពាល់ដល់សុខភាពធ្មេញរបស់មនុស្សដែរ ដោយធ្វើអោយធ្មេញរបស់មនុស្សប្រហែពណ័ និងធ្វើឲ្យ ខូចធ្មេញ។ បច្ចុប្បន្ននេះ ពុំទាន់មានរបាយការណ៍ណាមួយដែលបញ្ជាក់ថា មានមនុស្សគ្រោះថ្នាក់ដោយសារភ្លុយអរនៅឡើយទេ ប៉ុន្តែដើម្បីជៀសវាងបញ្ហាផ្សេង កុំបរិភោគទឹកដែលមានបរិមាណភ្លុយអរច្រើន។

          នីត្រាត និងនីទ្រិច គឺត្រូវរកឃើញក្នុងធម្មជាតិ ដែលបង្កើតសារធាតុគីមី ក្នុងបរិស្ថាន។ និត្រាត គឺជាទូទៅ ត្រូវបានគេយកទៅធ្វើជាជី សម្រាប់វិស័យកសិកម្ម​ ហើយនិទ្រិច ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាម្ហូបអាហារ។ នីត្រាតក្នុងទឹកក្រោមដី និងលើដី ជាទូទៅមានតិចតូចណាស់ ប៉ុន្តែវាអាចមានកម្រឹតខ្ពស់នៅពេលវាហូរចេញពីជីកសិកម្ម ឬពីលាមកមនុស្ស និងសត្វ (WHO 2006)។ បរិមាណនីត្រាតមានច្រើនអាចធ្វើអោយមានកម្រឹតការផ្ទូកមីក្រូសរីរាង្គឡើងខ្ពស់។ កម្រឹតនីត្រាត និងនីទ្រិចមានច្រើននៅក្នុងទឹកផឹកអាចបណ្តាលឲ្យមានបញ្ហាអេម៉ូក្លូប៊ីន ដែលជាទូទៅជាជំងឺដែលធ្វើឲ្យរាងកាយមានព័ណខៀវ បន្ទាប់មកវាធ្វើអោយមនុស្សពិបាកក្នុងការដកដង្ហើម ហើយស្បែករបស់វាចាប់ផើ្តមព័ណខៀវ ដោយសារកង្វះខាត អុកស៊ីសែន។ វាជាជម្ងឺដ៏សាហាវ ដែលអាចបណ្តាលអោយមនុស្សស្លាប់។

          ដែក គឺត្រូវបានគេរកឃើញមានក្នុងធម្មជាតិ ក្នុងទឹកក្រោមដី និងនៅលើដី (ក្នុងទឹកស្ទឹង ទន្លេ ប្រឡាយ ទំនប់ អណ្តូង)។ ទឹកផឹកដែលមានកម្រឹតដែកច្រើន វាមិនបណ្តាលអោយមនុស្សមានជម្ងឺទេ តែវាអាចអោយទឹកប្រែប្រួលព័ណទៅ ជាពណ័ក្រហមទឹកក្រូច ហើយធ្វើអោយមនុស្សឈប់ប្រើប្រាស់ទឹក ហើយងាកទៅរកទឹកដែលមានផ្ទុកមេរោគជំនួសទៅវិញ ហើយមេរោគមួយចំនួន ចិញ្ចឹមជីវិតដោយអាស្រ័យលើសារធាតុដែក និងបន្សល់ទុកកាកសំណល់ដែលមានព័ណក្រហម (ភក់ក្រហម)ដែលអាចធ្វើទុយោស្ទះ។

          ម៉ង់ហ្គាណែស គឺត្រូវបានគេរកឃើញមានក្នុងធម្មជាតិ ក្នុងទឹកក្រោមដី និងនៅលើដី វាជាទូទៅបង្កើតសារធាតុដែក។ មនុស្សត្រូវការបរិមាណម៉ង់កាណែសតិចតួចដើម្បីរក្សាសុខភាព និងជាអាហារដ៏សំខាន់សម្រាប់មនុស្ស ប៉ុន្តែ ប្រសិនបើមានសារធាតុម៉ងហ្គាណែសតិច ឬច្រើនពេកធ្វើអោយមានបញ្ហាសុខភាព។ វាស្រដៀងគ្នាទៅនឹង សារធាតុដែកដែរ ប្រសិនបើមានកម្រឹតម៉ង់ហ្គាណែសខ្ពស់ធ្វើអោយទឹកមានប្រែប្រួលព័ណទៅជាព័ណខ្មៅ និងប្តូរស់ជាតិ ដែលធ្វើអោយមនុស្ស ពិកបាកប្រើប្រាស់ ឬឈប់ប្រើប្រាស់តែម្តង។

          អង្គធាតុរឹងរលាយសរុប(TDS) គឺបានបង្កើតមានអំបិលអសរីរាង្គ (សូដ្យូម ក្លរីន កាល់ស្យូម​ ម៉ាញ៉េស្យូម និងបូតាស្យូម) ហើយមានអង្គធាតុសរិរាង្គតិចតួច គឺត្រូវបានរលាយក្នុងទឹក។ អង្គធាតុរឹងរលាយសរុបក្នុងទឹកផឹកកើតឡើងពីធម្មជាតិ ពីកាកសំណល់ផ្ទះបាយ និងឧស្សហកម្ម។​ ទឹកដែលមានអង្គធាតុរឹងរលាយសរុប កម្រឹតទាប ឬខ្ពស់ ត្រូវបានគេអោយឈ្មោះថា កំបោររឹង ឬកំបោរទុន។ ទឹកដែលមានកម្រឹតកំបោររឹង តម្រូវអោយប្រើប្រាស់សាប៊ូច្រើន ដើម្បីអោយមានពពុះច្រើន ប៉ុន្តែវាមានប្រសិទ្ធិភាពតិចតួច ពីព្រោះវាមានអង្គធាតុរឹងរលាយច្រើន។ អង្គធាតុរឹងអាចមានត្រូវបានគេសង្កេតឃើញមាននៅជាប់នៅលើកំសៀវទឹក ឬឆ្នាំង និងទុយោទឹក។ ម្យ៉ាងទៀត វាមានរសជាតិភ្លាវ ឬប្រៃ ព្រោះវាសំបូរទៅដោយសារធាតុរ៉ែ។




·          ធាតុបង្កអន្តរាយរូបសាស្រ្តៈ
លក្ខណៈរូបសាស្រ្តរបស់ទឹកផឹក គឺទូទៅជាវត្ថុដែលអាចត្រូវបានវាស់វែងដោយប្រើប្រាស់វិញ្ញាណរបស់យើងៈ ភាពល្អក់ ព័ណ រស់ជាតិ ក្លិន និងសីតុណ្ហភាព។ នៅក្នុងទឹកផឹកជាទូទៅត្រូវបានគេចាត់ទុកជាទឹកដែលស្អាត ប្រសិនបើថ្លា រស់ជាតិឆ្ងាញ់ គ្មានក្លិន និងត្រជាក់។

ភាពល្អក់ របស់ទឹកមើលទៅដូចព័ណប្រផេះ កករ ឬភក់ វាកើតដោយសារដីខ្សាច់ គ្រួស និងដីឥដ្ឋ តែវាមិនអាចអោយមនុស្សឈឺទេ ប៉ុន្តែពពួកវីរុស បាក់តេរី និងប៉ារ៉ាសិតមួយចំនួន តោងភ្ជាប់ជាមួយវា ដែលធ្វើអោយភាគល្អិតជាច្រើនអណ្តែតលើទឹក ក្នុងទឹក។ ដូចនេះមានន័យថា ទឹកវាសំបូរទៅដោយធាតុបង្ករោគជាច្រើន ដែលធ្វើអោយមនុស្សឈឺនៅពេលដែលបរិភោគទឹកនោះ ។ ចូរចាំថា ទឹកដែលថ្លាល្អមិនប្រាកដថា វាមិនមានភ្នាក់ងារបង្ករោគនោះ ឬសុវត្ថិភាពនោះទេ។ កាលណាមានកម្រឹតភាពល្អក់ខ្ពស់ធ្វើអោយថយចុះនូវប្រសិទ្ធិភាពនៃការសំលាប់មេរោគ ដូចជា ការប្រើប្រាស់ម្ស៉ៅក្លរិន សូឌីស និងកម្មរស្មីអ៊ុត្រាវិយូឡេ។

ព័ណទឹក គឺវាមិនធ្វើអោយមនុស្សឈឺទេ តែវាធ្វើអោយមនុស្សឈប់ប្រើប្រាស់ទឹកដែលមានព័ណ ហើយងាកទៅរកវិធីសាស្រ្តថ្មី ដែលមានផ្ទុកមេរោគជំនួស។​ ប្រសិនបើត្រូវបានគេរកឃើញមានព័ណមានវត្តមានក្នុងទឹក មានន័យថាៈ
ü  បន្លែ ដូចជាស្លឹក រុក្ខជាតិពុល អាចធ្វើអោយទឹកប្រែព័ណខ្មៅ ឬលឿង
ü  ខ្សាច់ កករ និងដីឥដ្ឋ ជាទូទៅធ្វើអោយទឹកប្រែព័ណត្នោត និងក្រហម
ü  សារធាតុដែក អាចអោយទឹកប្រែព័ណទឹកក្រូច ឬត្នោត ដែលអាចធ្វើអោយប្រឡាក់កន្លែងបោកគក់ ហើយធ្វើអោយទឹកមានក្លិនស្អុយ។
ü  ម៉ង់ហ្គាណែស អាចធ្វើអោយទឹកប្រែព័ណទៅជាខ្មៅ និងអាចមានបញ្ហាដូចសារធាតុដែកដែរ។
ü  ស្លែ អាចធ្វើអោយទឹកមើលទៅដូចព័ណខៀវខ្ចី ឬចាស់ និងខ្លះបង្កើតផលិតផលមានជាតិពុល ដែលមានគ្រោះថ្នាក់
ü  ការរីកលូតលាស់បាក់តេរី អាចធ្វើអោយទឹកប្រែព័ណខ្មៅ ហើយវាអាចអោយមនុស្សឈឺ។
រស់ជាតិ និងក្លិនៈ មនុស្សជាច្រើនចូលចិត្តផឹកទឹកដែលមានរស់ជាតិឆ្ងាញ់ និងមិនមានក្លិនស្អុយ។ ប្រសិនបើមានរស់ជាតិមិនឆ្ងាញ់ ឬក្លិនមិនល្អ បង្ហាញថាមានការផ្ទុកមេរោគ ជាពិសេសនៅពេលដែលទឹក​ ប្រែព័ណលឿន ប៉ុន្តែវាមិនធ្វើអោយមនុស្សឈឺទេ។ ប្រសិនបើត្រូវបានគេរកឃើញមានវត្តមានក្លិន ឬព័ណក្នុងទឹក មានន័យថាៈ
ü  ស្លែ និងបាក់តេរីមួយចំនួនអាចបណ្តាលអោយមានរស់ជាតិ និងក្លិនមិនល្អ
ü  កម្រឹតស៊ុលផាត​ខ្ពស់ អាចបណ្តាលអោយមានរស់ជាតិល្វីង ឬដូចថ្នាំពេទ្យ
ü  បាក់តេរីមួយចំនួនអាចបំលែងស៊ុលហ្វាត (SO4) ដើម្បីបង្កើតជាទំរង់ អ៊ីដ្រូសែនស៊ុលហ្វាត (H2S) ដែលធ្វើអោយរលួយ ឧ.ពងទាស្អុយ
ü  ដែកអាចផ្សំជាមួយតែ កាហ្វេ និងភេជ្ចៈផ្សេងៗទៀត ដើម្បីបង្កើនរស់ជាតិខ្លាំង និងមិនអាចទទួលទានបាន។
ü  ក្លរីនអាចមានរស់ផ្សេងៗ អាចមានវត្តក្នុងទឹក ដែលសម្លាប់មេរោគរួច
ü  ទឹកភ្លៀងពុំសូវមានក្លិនដូចទឹកក្រោមដីឬនៅលើដីទេ។
សីតុណ្ហភាពទឹកៈ មនុស្សភាគច្រើនចូលចិត្តផឹកទឹកដែលត្រូវជំនួសទឹកក្តៅ ដែលនៅក្នុងចន្លោះ ៤ ទៅ១០អង្សាសេ ហើយភាគច្រើនមិនចូលចិត្តផឹកទឹកដែលមានស៊ីតុណ្ហភាព លើសពី២៥ អង្សាសេទេ។ មេរោគមួយចំនួនអាចរីកលូតលាស់ក្នុងទឹកក្តៅអ៊ុនៗ ដែលអាចធ្វើអោយទឹកប្រែរស់ជាតិ ក្លិន មិនល្អ គ្រប់ពេល។





ឯកសារយោងៈ
១. បច្ចេកទេសផលិតផើងចំរោះទឹក របស់ក្រុមហ៊ុនហាដ្រូឡូជិក ដែលចងក្រងដោយលោក អ៊ុក សារ៉ាត ប្រធានរោងចក្រ
២. វិធីសាស្រ្តបន្សុតទឹកលក្ខណៈគ្រួសាររបស់ អង្កការ ស៊ី ដាប់បែល យូ អេស និង អង្កការ ខាបថ៍ ឆ្នាំ២០១១
៣. ប្រព័ន្ធទឹកសុវត្ថភាពដើម្បីអភិវឌ្ឍន៍ពិភពលោក របស់ ស៊ី ឌី ស៊ី  (https://drive.google.com/drive/folders/0B5YnX0-vj9wgQjhmU0JEVDd2bWc)

៤. Hydrologic S.O.P 

Find us across Cambodia